ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ITO Tetsuya អភិបាលរងខេត្តមីយ៉ាគី (Miyagi) នៅសាលាខេត្តមីយ៉ាគី ទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សេនដៃ, ប្រទេសជប៉ុន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ITO Tetsuya អភិបាលរងខេត្តមីយ៉ាគី (Miyagi) នៅសាលាខេត្តមីយ៉ាគី ទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីការជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសកម្មភាពពិព័រណ៍ រវាងកម្ពុជា និងខេត្តសេនដៃ នៃប្រទេសជប៉ុន ការបង្កើនកម្លាំងពលករកម្ពុជាបន្ថែមមកកាន់ខេត្តមីយ៉ាគី ព្រមទាំងការសិក្សាអំពីលទ្ធភាពបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងសេនដៃ ប្រទេសជប៉ុន ជាមួយខេត្ត-ក្រុងរបស់ប្រទេសកម្ពុជា ដែលជាប់សមុទ្រ។ ជាមួយគ្នានេះ ភាគីជប៉ុនគ្រោងនឹងមកទស្សនកិច្ចនៅកម្ពុជាឆាប់ៗខាងមុខនេះ ដើម្បីជួបជាមួយមន្រ្តីនៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

(Sendai, Japan): On the morning of Thursday, 2 May 2024, His Excellency LIM Lork Piseth, Secretary of State of Commerce, accompanied by His Excellency TUY Ry, Ambassador of Cambodia to Japan, met with His Excellency ITO Tetsuya, Vice-Governor of Miyagi Prefectural Government, at Miyagi Provincial Hall, Sendai City, Miyagi Prefecture, Japan.

This meeting aims to discuss the promotion of trade, investment, tourism, and exhibition activities between Cambodia and Sendai, Japan, the further increase of Cambodian labor forces in Miyagi prefecture, and the feasibility study on the formation of a connecting city between Sendai of Japan, and Cambodia’s provinces/cities located by the sea, as Japan plans to visit Cambodia soon to meet the Cambodian officials of relevant ministries/institutions.  

https://s2.moc.gov.kh/mocspace/mocspace_1714803916261.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803916561.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803916059.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803917033.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803916852.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803916933.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803916848.jpg