លោកជំទាវ ជា រដ្ឋា និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីបន្តការពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីក្រមប្រតិបត្តិសម្រាប់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីបន្តការពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីក្រមប្រតិបត្តិសម្រាប់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញរបស់នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងពាណិជ្ជកម្ម។