សូមស្វាគមន៍មកកាន់គេហទំព័រ

ក្រសួងពាណិជ្ជកម្ម

សេវាកម្មស្វ័យប្រវត្តកម្ម

ព័ត៌មានពាណិជ្ជកម្ម

ព័ត៌មានប្រចាំថ្ងៃ

  • ០៣
  • ឧសភា

សេចក្តីជូនដំណឹងស្តីពី៖ យន្តការលើកទឹកចិត្តនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ត របស់វិស័យព័ត៌មាន និងសោតទស្សន៍

សេចក្តីជូនដំណឹងស្តីពី៖ យន្តការលើកទឹកចិត្តនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ត របស់វិស័យព័ត៌មាន និងសោតទស្សន៍

  • ០៣
  • ឧសភា

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន គណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញទិដ្ឋភាពបច្ចេកទេសទាក់ទងនឹងការចេញវិញ្ញាបនបត្រហាឡាល និងវិធានការលើកកម្ពស់ការយល់ដឹង និងការលើកកម្ពស់ឧស្សាហកម្មផលិតកម្មហាឡាល់ក្នុងស្រុក

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន គណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញទិដ្ឋភាពបច្ចេកទេសទាក់ទងនឹងការចេញវិញ្ញាបនបត្រហាឡាល និងវិធានការលើកកម្ពស់ការយល់ដឹង និងការលើកកម្ពស់ឧស្សាហកម្មផលិតកម្មហាឡាល់ក្នុងស្រុក។

  • ០៣
  • ឧសភា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែង​ការ​គួរ​សម និងពិភាក្សាការងារ លើកិច្ចការពាណិជ្ជកម្មស្រូវអង្ករ ទំនិញកសិផលដែលមានសក្ដានុពល និងសន្តិសុខស្បៀងអាហាររបស់កម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែង​ការ​គួរ​សម និងពិភាក្សាការងារ លើកិច្ចការពាណិជ្ជកម្មស្រូវអង្ករ ទំនិញកសិផលដែលមានសក្ដានុពល និងសន្តិសុខស្បៀងអាហាររបស់កម្ពុជា។

  • ០៣
  • ឧសភា

ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ITO Tetsuya អភិបាលរងខេត្តមីយ៉ាគី (Miyagi) នៅសាលាខេត្តមីយ៉ាគី ទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន

(សេនដៃ, ប្រទេសជប៉ុន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ITO Tetsuya អភិបាលរងខេត្តមីយ៉ាគី (Miyagi) នៅសាលាខេត្តមីយ៉ាគី ទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន។

  • ០៣
  • ឧសភា

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម

(សៀមរាប)៖ នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សោម៉ាដេវី អង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការគាំទ្រពី CAPRED។

  • ០២
  • ឧសភា

ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន

(អាតស៊ូគិ, ប្រទេសជប៉ុន)៖ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ផងដែរ។

  • ០២
  • ឧសភា

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

  • ០២
  • ឧសភា

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមក្នុង ”ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា” និង បើកដំណើរការជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនជាលើកដំបូង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណ VIP Terminal នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៍ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុង “ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា” និង បើកដំណើរការជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនជាលើកដំបូង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដម លោកជំទាវ តំណាងព្រឹទ្ធសភា, រដ្ឋសភា និងតំណាងពីក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា, តំណាងអង្គទូតអាស៊ានប្រចាំកម្ពុជា, អ្នកឧកញ៉ា, ឧកញ៉ា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា នៃប្រទេសដទៃទៀត រួមមាន៖ ម៉ាឡេស៊ី ថៃឡង់ដ៏ ហ្វីលីពីន និង ឥណ្ឌូនេស៊ី ដឹកនាំដោយលោក TAN SRI TONY FERNANDES ដែលជាស្ថាបនិកនៃក្រុមហ៊ុន អ៊ែរអេស៊ា អេវីអេសិន គ្រុប និងជាម្ចាស់ក្រុមហ៊ុនសម្ព័ន្ធមេ Capital A និងភ្ញៀវជាតិ និងអន្តរជាតិ មកពីក្រុមហ៊ុនពាក់ព័ន្ធជាច្រើនរូបទៀត។

  • ០១
  • ឧសភា

អបអរសាទរ ខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៤

អបអរសាទរ ខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៤