លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (សៀមរាប)៖ នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សោម៉ាដេវី អង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការគាំទ្រពី CAPRED។  

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម មានលក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ហើយត្រូវបានរៀបចំចេញជាពីរវគ្គ ដែលវគ្គពេលព្រឹកសម្រាប់ការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍មកពីខេត្តជុំវិញខេត្តសៀមរាប និងវគ្គពេលរសៀល មានការអញ្ជើញចូលរួមពីវិស័យឯកជន និងសមាគម មកពីខេត្តជុំវិញខេត្តសៀមរាប ដែលមានចំនួនសរុបប្រមាណ ១៣១ នាក់៕

https://s2.moc.gov.kh/mocspace/mocspace_1714803731784.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732763.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732341.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732424.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803731974.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732645.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732483.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732687.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732779.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732374.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732692.jpg
https://s2.moc.gov.kh/mocspace/mocspace_1714803732404.jpg